Posts

មកស្គាល់ ប្រទេសទាំង ១២ អ្នកមានលុយល្មមៗ ក៏អាចទៅលេងបាន

Image
ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស តែង​តែ​ផ្ដល់​ឲ្យ​អ្នក​នូវ​បទពិសោធន៍ និង​អារម្មណ៍​ថ្មី​ៗ​ជា​ច្រើន។ ប៉ុន្តែ ជា​រឿយ​ៗ យើង​ទាំង​អស់​គ្នា ប្រាកដ​ជា​គិត​អំពី​បញ្ហា​លុយ​កាក់​ផង​ដែរ ដោយ​សារ​តែ​ត្រូវ​ចំណាយ​លុយ​ច្រើន​ក្នុង​ដំណើរ​កម្សាន្ត​នីមួយៗ។ ថ្ងៃ​នេះ យើង​នឹង​ណែនាំអ្នក​ទាំង​អស់​គ្នា​ឲ្យ​ស្គាល់​ប្រទេស​ទាំង ១២ ដែល​អ្នក​មាន​លុយ​ល្មម​ៗ​ ក៏​អាច​ទៅ​លេង​បាន​ដែរ។ ១. ប្រទេស រ៉ូម៉ានី ថ្លៃ​ស្នាក់​នៅ : ចាប់​ពី ៨ ដុល្លារ (ផ្ទះសំណាក់) និង ចាប់ពី ១៥ ដុល្លារ (សណ្ឋាគារ) អាហារ : ចាប់ពី ៤ ដុល្លារ ថ្លៃ​ធ្វើ​ដំណើរ : ចាប់ពី ០,៥០ ដុល្លារ ២. ប្រទេស ឡាវ ថ្លៃ​ស្នាក់​នៅ : ចាប់​ពី ៥ ដុល្លារ (ផ្ទះសំណាក់) និង ចាប់ពី ១២ ដុល្លារ (សណ្ឋាគារ) អាហារ : ចាប់ពី ២ ដុល្លារ ថ្លៃ​ធ្វើ​ដំណើរ : ចាប់ពី ២ ដុល្លារ ៣. ប្រទេស ព័រទុយហ្គាល់ ថ្លៃ​ស្នាក់​នៅ : ចាប់​ពី ១១ ដុល្លារ (ផ្ទះសំណាក់) និង ចាប់ពី ២២ ដុល្លារ (សណ្ឋាគារ) អាហារ : ចាប់ពី ៥ ដុល្លារ ថ្លៃ​ធ្វើ​ដំណើរ : ចាប់ពី ២ ដុល្លារ ៤. ប្រទេស ប៊ុលហ្គារី ថ្លៃ​ស្នាក់​នៅ : ចាប់​ពី ៩ ដុល្លារ (ផ្ទះសំណាក់) និង ចាប់ពី ២១ ដុល្លារ (សណ្ឋាគារ) អាហារ: ចាប់ពី ២ ដុល្លារ ថ្លៃ​ធ្វើ​ដំណ...

មក​មើល​វិធី​​ធ្វើ​ម្ហូប​៣​មុខ​ ពេញ​និយម​សម្រាប់​សែន​ចូល​ឆ្នាំ​ចិន​

Image
១- សម្ល​ចាប់​ឆាយ៖ គ្រឿង​ផ្សំ ឆ្អឹង​ជំនី​ជ្រូក ឬ​ជើង​ជ្រូក ហៃប៊ី បង្គា​ក្រៀម​ ស្បែក​ជ្រូក​ក្រៀម​ ផ្សិត​ត្រចៀក​កណ្ដុរ ពពុះ​សណ្ដែក​ ត្រាំ​ទឹក​ទុក​ ការ៉ុត​ ឆៃថាវ​ ស្ពៃក្ដោប​ ស្ពៃ​បូកគោ ដំឡូង​បារាំង ខាត់​ណា ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម អំបិល​ ស្ករ​ ទឹក​ត្រី ម្សៅ​ស៊ុប ប្រេងឆា វិធី​ធ្វើ ឆ្អឹង​ជំនី​ជ្រូក​ឬ​ជើង​ជ្រូក​លាង​ទឹក​ឱ្យ​ស្អាត រួច​កាប់​ជា​ដុំ​ៗ​ល្មម​ ការ៉ុត ឆៃថាវ ដំឡូងបារាំង ចិត​សំបក​លាង​ទឹក​ឱ្យ​ស្អាត រួច​កាត់​ដុំ​ៗ ស្ពៃ​កាត់​កង់ៗ​ ចំណែក​ខាត់ណា​សក​សម្បក​ដើម​ លាង​ទឹក​ឱ្យ​ស្អាត​ កាត់​កង់​ៗ ដាំ​ឆ្នាំង​សម្ល​ ចាក់​ប្រេង​ឆា​ចូល ដាក់​ខ្ទឹម​ចិញ្ច្រាំ​ចូល​ រួច​ចាក់​បន្លែ​ស្ពៃ ខាត់​ណា ការ៉ុត ឆា​ឱ្យ​ទន់​ សឹម​ដួស​ចេញ​។ ចាក់​ប្រេង​ឆា​ចូល​ឆ្នាំង​ម្ដង​ទៀត រួច​ចាក់​ខ្ទឹម​ស​ចិញ្ច្រាំ​ឱ្យ​ល្អិត រំលីង​ឱ្យ​ឈ្ងុយ រួច​ដាក់​ឆ្អឹង​​ជ្រូក​ចូល រំងាស់​ឱ្យ​ចេញ​ទឹក​បន្តិច ដាក់​បង្គា​ក្រៀម ហៃប៊ី​ចូល​​ បង់​អំបិល ស្ករ ម្សៅ​ស៊ុប ទឹក​ត្រី​ កូរ​ឱ្យ​សព្វ​ចូល​គ្នា ចាក់​ទឹក​ចូល​បន្តិច​ទុក​ចោល​ប្រហែល​៥នាទី​ ទើប​ដាក់​ស្បែក​ជ្រូក ផ្សិត​ត្រចៀក​កណ្ដុរ ពពុះ​សណ្ដែក​ ឆៃថាវ និង​ដំឡូងបារាំង​ចូល។ រំងាស់​ទុក​ចោល​រហូត​ឆ្អឹង​និង​បន្លែ​...

ប្រយ័ត្ន​ខូច​មុខកែ​លែង​ឡើង​ដោយសារ​ការ​ប្រើប្រាស់​របស់ទាំង​នេះ​នៅលើ​ផ្ទៃមុខ

Image
ផ្ទៃ​មុខ​អាច​និយាយ​ថា​ដូច​ជាគ្រាប់ពេជ្រ​សម្រាប់​មនុស្ស​ស្រី ដូច្នេះ​ហើយ​ទើប​ការ​ការ​ពារ​ស្បែក​មុខ​គឺ​ជា​រឿង​សំខាន់​បំផុត​ដែល​មិន​អាច​ប្រហែស​បាន​ឡើយ។ បើ​មិន​ទាន់​ដឹង​ច្បាស់​កុំ​ចេះ​តែ​ហ៊ាន​ប្រើ​របស់​ផ្ដេសផ្ដាស​អី ព្រោះបើ​អ្នក​ប្រើ​របស់​ខុស​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​អ្នក​ខូចខាត​បាន ។ ទាំង​នេះ​ជា​របស់​ដែល​អ្នក​មិន​គួរ​យក​មក​ប្រើ​ប្រាស់​លើ​ស្បែក​មុខ​នោះ​ឡើយ ៖ ១. ស្ករស ការ​ប្រើ​ស្ករស​ត្រដុស​នឹង​មុខ​គឺ​មិន​ល្អ​នោះ​ឡើយ​ ព្រោះ​ស្បែក​មុខ​គឺ​ស្ដើង​ជាង​ស្បែក​ដង​ខ្លួន​ដែល​អាច​ឲ្យ​ស្បែក​មុខ​ខូច​ ហើយ​កាន់​តែ​ចាស់ ដូច្នេះ​បើ​អ្នក​ចង់​ខាត់​មុខ​នោះ​អ្នក​គួរ​តែ​ប្រើ​អំបិល​ជំនួស​វិញ​ទើប​ជា​ការ​ប្រសើរ។ ២. អាល់កុល ជាតិ​អាល់កុល​គឺ​សម្រាប់​ប្រឆាំង​នឹង​បាក់តេរី​ ហើយ​វា​សារជាតិ​ដែល​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ ដូច្នេះ​បើ​អ្នក​យក​វា​មក​ដាក់​ ឬ ត្រដុស​លើ​មុខ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​អ្នក​ស្ងួត​ គ្មាន​សំណើម​ និង​ធ្វើ​ឲ្យ​កោសិកា​ស្បែក​ងាប់។ ៣. ទឹក​ក្ដៅ​ឧណ្ហៗ ការ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗទៅ​លើ​ស្បែក​មុខ​គឺ​ធ្វើ​ឲ្យ​បំផ្លាញ​សំណើម​ធម្មជាតិ​ដែល​មាន​ក្នុង​ស្បែក​មុខ​អ្នក។​ ម្យ៉ាង​ទៀត​​វា​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ និង ប្រេះ បែប...

ទង្វើ​អាក្រក់​៤​យ៉ាងរបស់​ឪពុក​ម្ដាយ នាំ​ឱ្យ​កូន​កាត់​ចរិត​តាម ហើយ​កុំ​ខឹង​កូន

Image
តាំង​ពី​កើត​ដំបូង ក្មេង​គឺ​ដូច​ជា​ក្រដាស​ស​មួយ​ផ្ទាំង​ បើ​ឃើញ​អ្វី​ជា​គំរូ​ គេ​នឹង​ធ្វើ​តាម​។ ជាពិសេស​ទង្វើ​របស់​ឪពុក​ម្ដាយ​គឺ​ជា​កត្តា​សំខាន់​បំផុត បើ​ធ្វើ​បាន​ល្អ កូន​នឹង​រៀន​តាម ហើយ​បើ​ធ្វើ​អាក្រក់ កូន​ក៏​រៀន​តាម​ដូច​គ្នា​។ ដូច្នេះ​អ្នក​ជា​ម្ដាយ​ឪពុក​គួរ​គិត​ថា អ្វី​ដែល​ខ្លួន​ធ្វើ​រាល់​ថ្ងៃ​សម្រាប់​កូន​ៗ​ឃើញ​ជា​អ្វី​ដែល​ពួក​គេ​គួរ​មើល​ដែរ​ឬ​អត់ ហើយ​បើ​ធ្វើ​មិន​ល្អ​ឱ្យ​កូន​ឃើញ​ហើយ ថ្ងៃ​ក្រោយកុំ​ខឹង​ថា​កូន​ចរិត​មិន​ល្អ។ ១- ប្ដី​ប្រពន្ធ​មិន​ដែល​ប្រើ​ពាក្យ​ពីរោះ​ដាក់​គ្នា ពាក្យ​សម្ដី​និង​កាយវិការ​ជា​មេរៀន​ដែល​កូន​ៗ​រៀន​ដំបូង​គេ​ពី​ឪពុក​ម្ដាយ​ បើ​គេ​ធំ​ចេះ​ស្ដាប់​ ចេះ​និយាយ​ ឮ​តែ​ឪពុកម្ដាយ​ប្រើ​ពាក្យ​គំរោះ​គំរើយ​ដាក់​គ្នា គេ​នឹង​ចង​ចាំ ហើយ​រៀន​ថា​តាម​នៅ​ពេល​ក្រោយ​។ ដល់​ពេល​នោះ បើ​ឪ​ពុក​ម្ដាយ​មិន​បានយក​ចិត្ត​ទុក​ដាក់ បែរ​ជា​គិត​ថា កូន​នៅ​ក្មេង​មិន​ទាន់​ប្រដៅ ថ្ងៃ​ក្រោយ​ច្បាស់​ជា​ពុត​លែង​បាន​មិន​ខាន។ ២- ឪពុក​ម្ដាយ​ដែល​មិន​ដឹង​គុណ​ឪពុក​ម្ដាយ​ខ្លួន​ឯង អ្នក​ខ្លះ​ឆ្ងល់​ថា​ហេតុ​អី​កូន​កើត​មក​មាន​ចរិត​រឹង​រូស ប្រើ​ពាក្យ​សម្ដី​ជាមួយ​ខ្លួន​ជា​ប៉ា​ម៉ាក់​មិន​ពីរោះពិសា​សោះ ទោះ​បី​ប្ដី​ប្រពន្ធ​ខ...

គន្លឹះ​សំខាន់ៗ​ ដើម្បី​ឲ្យ​​រៀបការ​រួច​សល់​លុយ ហើយ​មាន​របរ​រកស៊ី​​​ទៀត​

Image
ក្រោយ​រៀបការ​រួច​ ស្វាមី​ភរិយា​​មិន​មែន​ចង់​បាន​តែ​លុយ​សល់​ពី​ចំណង​ដៃ​ប៉ុណ្ណោះ​ទេ ពួក​គេ​ត្រូវ​ការ​រៀប​ចំ​ផែន​ការ​បន្ថែម​ដើម្បី​ពង្រីក​ទុន​ ក៏​ដូច​ជា​បង្កើត​របរ​រក​ស៊ី​ផ្សេង​ៗ​ផង​ដែរ​។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​ដែល​គួរ​ដឹង​៖ ១. កំណត់​ពី​លក្ខណៈ​សម្បត្តិ​ដៃ​គូ​ជីវិត​ដែល​ចង់​បាន មុន​សម្រេច​ជ្រើសរើស​នរណា​ម្នាក់​ជា​ដៃគូ​ជីវិត​ ត្រូវ​សួរ​ខ្លួន​ឯង​ជា​មុន​សិន​ថា ច​ង់​បាន​ស្វាមី ឬ​ភរិយា​ដែល​មាន​លក្ខណៈ​សម្បត្តិ​ប្រភេទ​ណា​ ព្រោះ​មាន​តែ​ដៃ​គូ​ជីវិត​របស់​យើង​ទេ ​ដែល​អាច​រួម​ចំណែក​ផ្សា​ភ្ជាប់​គោលដៅ​ជោគជ័យ​នា​ពេល​អនាគត​ជាមួយ​គ្នា​បាន​។ ២.​ ដឹង​ពី​ខ្លួន​ឯង​ច្បាស់ ​ចំណុច​ដែល​សំខាន់​មួយ​ទៀត​នោះ​គឺ​ត្រូវ​សួរ​ខ្លួន​ឯង​ថា ​តើ​ដៃគូ​​ជីវិត​ដែល​សម្រេច​ចិត្ត​ជ្រើសរើស​នោះ ​មាន​អ្វី​ដែល​ខ្លួន​ចង់​បាន​ហើយ​ឬ​នៅ​? កាលណា​គូ​ស្វាមី​ភរិយា ​មាន​លក្ខណៈ​សម្បត្តិ​ស្រប​គ្នា​ហើយ ​នោះ​ទើប​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ និង​ភាព​រីក​ចម្រើន​ទៅ​ថ្ងៃ​មុខ​។ ៣. ​ចំណាយ​ពេល​ដើម្បី​ពិភាក្សា​ក្រោយ​រៀបការ​ហើយ ត្រូវ​ពិភាក្សា​គ្នា​ក្រោយ​រៀបការ​​ពីរ​នាក់​ប្ដី​ប្រពន្ធ​ថា ​តើ​គួរ​ធ្វើ​ការ​រយៈពេល​ប៉ុន្មាន​ដើម្បី​មាន...

អាហារ​ដែល​បំផ្លាញ​ខួរក្បាល​ទារក ស្ត្រី​ពពោះ​គួរ​ជៀស​ឲ្យ​ឆ្ងាយ

Image
ស្ត្រី​មាន​ផ្ទៃពោះ​គួរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ចំណី​អាហារ​ទាំងនេះ ដើម្បី​កុំ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ការ​វិវត្ត​របស់​ទារក។ អាហារ​ទាំង​នោះ​មាន៖ ១.ប៊ីចេង៖ ប្រសិនបើ​អ្នក​ទទួលទាន​ប៊ីចេង​ច្រើន​ពេក ​អំឡុង​ពេល​មាន​ផ្ទៃពោះ នោះ​ទាំង​ម្ដាយ​ក៏​មាន​បញ្ហា​ដែរ​ដូចជា​អាការៈ​វិលមុខ អស់កម្លាំង ក្អួត​ចង្អោរ បេះដូង​ដើរ​យឺត ឬ​លឿន។ ឯ​ទារក​វិញ​អាច​កើត​មក​មាន​សុខភាព​ទន់ខ្សោយ ខួរក្បាល​មិន​សូវ​មាន​ការ​ចងចាំ​ល្អ។ ២.ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ឬ​បារី៖ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ជៀសវាង​ការ​ជក់​បារី​គ្រប់​ប្រភេទ​ដោយសារ​សារធាតុ​ពុល​នៅ​ក្នុង​បារី​អាច​ចូល​ទៅ​ក្នុង​ស្បូន​តាមរយៈ​សុក​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ទារក។ មិន​តែ​ប៉ុណ្ណោះ​វា​បង្ក​ហានិភ័យ​នៃ​ពិការ​ភាព​ពី​កំណើត ឬ​ខូច​រូបរាង​មិន​ពេញ​លក្ខណៈ។ ចំណែក​ការ​ប្រើ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​អាកុល​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​ផង​ដែរ។ ៣.អាហារ​គ្រាម៖ អាហារ​បែបនេះ​ ត្រូវ​បាន​ប្រឡាក់​អំបិល​ដ៏​ច្រើន ដើម្បី​រក្សា​គុណភាព និង​មិន​ឲ្យ​ដុះ​ផ្សិត។ ដូច្នេះ​អ្នក​គួរតែ​កំណត់​ការ​ញ៉ាំ​ចំណី​អាហារ​ទាំងនោះ ព្រោះ​ការ​ទទួល​ទាន​ប្រៃ​ច្រើន​អាច​នាំ​ឲ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់ ខូច​សរសៃ​ឈាម​ធ្វើឲ្យ​ខូច​...

បើ​​​​ក្រៅ​ម៉ោង​ការ​ងារ​ អ្នក​​ទម្លាប់​ធ្វើ​រឿង​ ១៤​យ៉ាង​នេះ ជីវិត​នឹង​​គ្មាន​ផ្លូវ​ជោគជ័យ​​​ឡើយ

Image
មនុស្ស​គ្រប់​​គ្នា​ មិន​ថា​​មនុស្ស​ចាស់ ក្មេង អ្នក​មាន អ្នក​ក្រ គឺ​សុទ្ធ​តែ​មាន​ពេល​វេលា​ ២៤ម៉ោង​ដូច​ៗ​គ្នា ហើយ​បើ​បែងចែក​ត្រួស​ៗ​ទៅ​គឺ​ថា៖ ៨​ម៉ោង ប្រើ​សម្រាប់​គេង ៨ម៉ោង សម្រាប់​ធ្វើ​ការ ឬ​រៀន ៨ម៉ោង គឺ​ជា​ពេល​វេលា​ដែល​កំណត់​ថា អ្នក​នឹង​ធ្វើ​ជា​អ្វី​ទៅ​អនាគត ជា​ការ​ពិត ៨​ម៉ោង​ទី​៣​នេះ​ហើយ​ដែល​អាច​កំណត់​​ថា​មនុស្ស​ម្នាក់​នោះ​ជា​ប្រភេទ​មនុស្ស​បែប​ណា។ អ្នក​ដែល​យក​ ៨​ម៉ោង​ចុង​ក្រោយ​នេះ​ទៅ​ចាត់ចែង​បាន​ល្អ អាន​សៀវភៅ ហាត់​ប្រាណ ឬ​រៀន​សូត្រ​ពី​ការ​ធ្វើ​ជំនួញ រក​ស៊ី គឺ​នឹង​ក្លាយ​ជា​អ្នក​ដែល​ទទួល​បាន​ជោគជ័យ ខណៈ​ដែល​មនុស្ស​ដែល​យក​ពេល​វេលា ៨​ម៉ោង​ទី​៣​ទៅ​​រវល់​ជាមួយ​រឿង​ដែល​មិន​ជួយ​​នាំ​ខ្លួន​ទៅ​រក​ជោគជ័យ​សម្រាប់​ខ្លួន​ឯង​ និង​អ្នក​ដទៃ និយាយ​ឲ្យ​ខ្លី​គឺ​ទៅ​ធ្វើ​រឿង​ឥតប្រយោជន៍ នោះ​នឹង​មាន​ជីវិត​ខុស​ប្លែក​គ្នា។ ដូច្នេះ​ហើយ​ថ្ងៃ​នេះ កញ្ញា​ សូម​បង្ហាញ​ពី​ទម្លាប់ ១៥​យ៉ាង​ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​នឿយ​ហត់​ឥតប្រយោជន៍ ដូច្នេះ​បើ​ប្រិយមិត្ត​ណា​មាន​ទម្លាប់​ទាំង​អស់​នេះ សូម​ព្យាយាម​កាត់​បន្ថយ ឬ​លុប​បំបាត់​ចោល​តែ​ម្ដង៖ ១. ចំណាយ​ពេល​និយាយ​រឿង​ឥត​ប្រយោជន៍​ច្រើន​ជ្រុល ២. ចូល​​កកូរកកាយ​ជីវិត​អ្នក​ដទៃ ៣. ...