ប្រយ័ត្ន​ខូច​មុខកែ​លែង​ឡើង​ដោយសារ​ការ​ប្រើប្រាស់​របស់ទាំង​នេះ​នៅលើ​ផ្ទៃមុខ

ផ្ទៃ​មុខ​អាច​និយាយ​ថា​ដូច​ជាគ្រាប់ពេជ្រ​សម្រាប់​មនុស្ស​ស្រី ដូច្នេះ​ហើយ​ទើប​ការ​ការ​ពារ​ស្បែក​មុខ​គឺ​ជា​រឿង​សំខាន់​បំផុត​ដែល​មិន​អាច​ប្រហែស​បាន​ឡើយ។ បើ​មិន​ទាន់​ដឹង​ច្បាស់​កុំ​ចេះ​តែ​ហ៊ាន​ប្រើ​របស់​ផ្ដេសផ្ដាស​អី ព្រោះបើ​អ្នក​ប្រើ​របស់​ខុស​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​អ្នក​ខូចខាត​បាន ។ ទាំង​នេះ​ជា​របស់​ដែល​អ្នក​មិន​គួរ​យក​មក​ប្រើ​ប្រាស់​លើ​ស្បែក​មុខ​នោះ​ឡើយ ៖

១. ស្ករស ការ​ប្រើ​ស្ករស​ត្រដុស​នឹង​មុខ​គឺ​មិន​ល្អ​នោះ​ឡើយ​ ព្រោះ​ស្បែក​មុខ​គឺ​ស្ដើង​ជាង​ស្បែក​ដង​ខ្លួន​ដែល​អាច​ឲ្យ​ស្បែក​មុខ​ខូច​ ហើយ​កាន់​តែ​ចាស់ ដូច្នេះ​បើ​អ្នក​ចង់​ខាត់​មុខ​នោះ​អ្នក​គួរ​តែ​ប្រើ​អំបិល​ជំនួស​វិញ​ទើប​ជា​ការ​ប្រសើរ។

២. អាល់កុល ជាតិ​អាល់កុល​គឺ​សម្រាប់​ប្រឆាំង​នឹង​បាក់តេរី​ ហើយ​វា​សារជាតិ​ដែល​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ ដូច្នេះ​បើ​អ្នក​យក​វា​មក​ដាក់​ ឬ ត្រដុស​លើ​មុខ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​អ្នក​ស្ងួត​ គ្មាន​សំណើម​ និង​ធ្វើ​ឲ្យ​កោសិកា​ស្បែក​ងាប់។ ៣. ទឹក​ក្ដៅ​ឧណ្ហៗ ការ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗទៅ​លើ​ស្បែក​មុខ​គឺ​ធ្វើ​ឲ្យ​បំផ្លាញ​សំណើម​ធម្មជាតិ​ដែល​មាន​ក្នុង​ស្បែក​មុខ​អ្នក។​ ម្យ៉ាង​ទៀត​​វា​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ និង ប្រេះ បែប​នេះ​ហើយ​ទើប​អ្នក​គួរ​តែ​ចៀស​វាង​ប្រើ​ទឹក​ក្ដៅ​ឧណ្ហាលុបលាង​មុខ​ ឬ​ ត្រដុស​នឹង​មុខ។ ៤. ក្រូច​ឆ្មា វា​មាន​ pH រហូត​ទៅដល់​ ២ ដែល​មាន​ន័យ​ថា​វា​ជា​អាស៊ីត​ខ្ពស់ ដូច្នេះ​បើ​អ្នក​យក​វា​មក​ត្រដុស​ ឬ​ ជូត​ មុខ​ គឺ​អាច​ឲ្យ​មុខ​អ្នក​រលាក​ ស្ងួត ធ្វើ​ឲ្យ​មុខ​អ្នក​ខូច​ខាត​ដោយសារ​តែវា​ទៅ​បំផ្លាញ​កោសិកា​ដែល​ការ​ពារ​ស្បែក។

អ្នក​មិន​គួរ​ធ្វេស​ប្រហែស​ចំពោះ​ស្បែក​មុខ​នោះ​ទេ​ មុនន្រើ​អ្វី​មួ​យ​ត្រូវ​ប្រាកដ​ថា​គ្មាន​ផល​ប៉ះពាល់​អី​សិន ព្រោះ​បើ​មិន​អីចឹង​ទេ​នឹង​អាច​ស្ដាយ​ក្រោយ​បាន៕

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ផេង ផលធិតា

Comments

Popular posts from this blog

មក​ដឹងឆ្នាំ​កំណើត​ដែល​ជា​គូ​នឹង​ឆ្នាំ​របស់​អ្នក!​

មក​មើល​វិធី​​ធ្វើ​ម្ហូប​៣​មុខ​ ពេញ​និយម​សម្រាប់​សែន​ចូល​ឆ្នាំ​ចិន​

អាហារ​ដែល​បំផ្លាញ​ខួរក្បាល​ទារក ស្ត្រី​ពពោះ​គួរ​ជៀស​ឲ្យ​ឆ្ងាយ