ចង់​ក្លាយ​ជា​នារី​មាន​សុខភាព​ល្អ​គួរ​តែ​ទម្លាប់​ធ្វើ​រឿង​ ៥​ យ៉ាង​​​នេះ​នៅ​ពេល​ព្រឹក


តើ​នៅ​ពេល​​ព្រឹក​អ្នក​បាន​ធ្វើ​រឿង​អី​ខ្លះ?​ អ្នក​មិន​គួរ​ចំណាយ​ពេល​យូរ​​ក្នុង​ការ​​គេង​រហូត​ដល់​ថ្ងៃ​ចាំង​ចូល​នោះ​ទេ​ គួរតែ​ភ្ញាក់​ហើយ​ធ្វើ​រឿង​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ។​​ហើយ​នេះ​ជា​អ្វី​ដែល​មនុស្ស​ស្រី​​មាន​សុខភាព​ល្អ​ធ្វើ​ជា​រៀង​រាល់​ព្រឹក​​​៖


១. មិន​ដំអក់​ក្នុង​ការ​ក្រោក​ពី​គេង ៖​ ការ​ដំអក់​ក្នុង​ការ​ក្រោក​ពី​គេង​គឺ​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ​ វា​រឹត​តែ​ធ្វើ​ឲ្យ​អ្នក​អស់​កម្លាំង​ហើយ​រឹត​តែ​ខ្ជិល​ ដូច្នេះ​អ្នក​គួរ​ទម្លាប់​ងើប​ពី​គេង​ឲ្យ​បាន​រហ័សរហួន។


២. ងើប​មក​ហើយ​មិន​លេង​ទូរស័ព្ទ​ ៖​ ការ​លេង​ទូរស័ព្ទ​ពេល​ដែល​ក្រោក​ពី​គេង​គឺ​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា​មួយ​ ព្រោះ​មាន​រឿង​ជា​ច្រើន​ដែល​អ្នក​ត្រូវ​ធ្វើ​ ហើយ​ពេល​ខ្លះ​វា​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​​មាន​អារម្មណ៍​ខ្ជិល​ លែង​ចង់​ធ្វើ​អ្វី​ទៀត​ផង​​ ដូច្នេះ​បើ​មិន​ចាំបាច់​នោះ​ទេ​គួរ​តែ​កុំ​លេង​វា​អី។



៣. ហាត់​ប្រាណ​ ឬ ហាត់ Yoga ៖​ ត្រូវ​ចំណាយ​ពេល​ទៅ​តាម​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ ទោះ​បី​ជា​អ្នក​ហាត់​ប្រាណ​នៅ​ខាង​ក្រៅ​ ឬក៏​ហាត់​ Yoga​នៅ​ឯ​ផ្ទះ​ក៏​ដោយ​ក៏​អ្នក​ត្រូវ​ឆ្លៀត​ពេល​​ដែរ ព្រោះ​វា​ជា​​រឿង​សំខាន់​មួយ​សម្រាប់​សុខភាព​​។


៤. កត់​ចំណាំ​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ​នៅ​ថ្ងៃ​នេះ ៖​ ត្រូវ​មាន​ពេល​វេលា​ និង​ ម៉ោង​ឲ្យ​បាន​ត្រឹម​ត្រូវ​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ មិន​មែន​ចេះ​តែ​ធ្វើ​អី​​ដូច​ក្មេង​នោះ​ទេ​ ហើយ​វា​ពិត​ជា​ទម្លាប់​មួយ​ដ៏​ល្អ​ដែល​អាច​ឲ្យ​អ្នក​គ្រប់​គ្រង​ពេល​វេលា​ខ្លួន​ឯង​បាន​យ៉ាង​ល្អ។​


៥. ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​ល្អ​ចំពោះ​សុខភាព​ ៖ ដូច​ដែល​ដឹង​ហើយ​ថា​អាហារ​ពេល​ព្រឹក​គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព​ ដូច្នេះ​អ្នក​ត្រូវ​ចេះ​ជ្រើស​រើស​អាហារ​ណា​ដែល​ល្អ​​​ និង​ ទ្រទ្រង់​រាង​កាយ​អ្នក​។


មាន​បាន​ធ្វើ​ដូច​អ្វី​ដែល​មាន​នៅ​ខាង​​លើអត់? បើ​អត់​ទាន់​​ធ្វើ​ទេ​គួរ​តែ​ព្យាយាម​ធ្វើ​វា​ទៅ​​ណា​!


ប្រភព៖ Kanha ប្រែ​សម្រួល៖ fbgoo.co


Comments

Popular posts from this blog

មក​ដឹងឆ្នាំ​កំណើត​ដែល​ជា​គូ​នឹង​ឆ្នាំ​របស់​អ្នក!​

មក​មើល​វិធី​​ធ្វើ​ម្ហូប​៣​មុខ​ ពេញ​និយម​សម្រាប់​សែន​ចូល​ឆ្នាំ​ចិន​

អាហារ​ដែល​បំផ្លាញ​ខួរក្បាល​ទារក ស្ត្រី​ពពោះ​គួរ​ជៀស​ឲ្យ​ឆ្ងាយ