ប្លែកភ្នែក! រូបភាព ១០ សន្លឹកនៃរឿងរ៉ាវទាំងនេះនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលទោះបីជាមានអាយុរាប់រយឆ្នាំក៏ដោយ

មានរឿងខ្លះ វត្ថុមួយចំនួននៅលើពិភពលោកនេះ មិនមានការផ្លាស់ប្តូរនោះទេ ទោះបីជាពិភពលោកមានការវិវត្តន៍ និងប្រែប្រួលច្រើនប៉ុណ្ណាក៏ដោយ។ ការពិតណាស់ ពិភពលោកដែលយើងរស់នៅសព្វថ្ងៃវាមិនដូចកាលពីរាប់រយឆ្នាំមុនទេ ហើយអ្នកអាចឃើញភាពខុសគ្នាពីមុននិងក្រោយនៃរូបភាពទាំងនេះ។

១ ទីក្រុង Rysstad ប្រទេសនរវែស (ឆ្នាំ ១៨៨៨ និងឆ្នាំ ២០១៣) ប្រសិនបើអ្នកក្រឡេកមើលរូបភាពទាំងពីរអោយច្បាស់នោះ អ្នកនឹងឃើញអាគារពណ៌សនោះនៅដដែល។

២ រូបសំណាករបស់ Martin Luther ក្រុង Dresden ប្រទេសអាល្លឺម៉ង់ (ឆ្នាំ ១៩៥៨ និងឆ្នាំ ២០១៤) រូបសំណាកនេះហាក់ដូចជាត្រូវបានបំផ្លាញបន្ទាប់ពីសង្គ្រាមលោកលើកទី 2 ប៉ុន្តែវាត្រូវបានគេសាងសង់សារឡើងវិញក្រោយចប់សង្រ្គាម នេះហើយគឺវាគួរអោយចាប់អារម្មណ៍ណាស់។

៣ Quai Des Nations ទីក្រុងប៉ារីស ប្រទេសបារាំង (ឆ្នាំ ១៩០០ និងឆ្នាំ ២០១៧) ខណៈដែលហេដ្ឋារចនាសម្ព័ន្ធចាស់ព័ទ្ធជុំវិញដោយសំណង់អាគារ តែការកែប្រែបន្ថែមថ្មីគឺមានដើមឈើដ៏ខៀវស្រងាត់ដែលបង្ហាញថាវាមានការផ្លាស់ប្តូរបានល្អប្រសើរមួយ។

៤ Pripyat ប្រទេសអ៊ុយក្រែន រូបភាពនេះត្រូវបានថតមុនពេលវិបត្តិរលកឆេនប៊ីប៊យបានបោកបក់ទីក្រុង។

៥ Hofbräuhausទីក្រុង Munich ប្រទេសអាល្លឺម៉ង់ វាមិនមែនជាបច្ចេកទេសរបស់កម្មវិធី Photoshop នោះទេប៉ុន្តែការផ្លាស់ប្តូរដែលបានកើតឡើងប៉ុន្មានឆ្នាំមកនេះនៅក្នុងតំបន់នេះ។

៦ ផ្ទាំងទឹកកក Chaney ប្រទេសអាមេរិច ទឹកកកយ៉ាងសក្បុសនៅកាលពីមុន ចុះឥឡូវវាទៅណាអស់ហើយ? តើមកពីទទួលឥទ្ធិពលនៃកំដៅផែនដី ឬគ្រាន់តែការប្រែប្រួលនៃរដូវកាល?

៧ Moulin Rouge ទីក្រុងប៉ារីស ប្រទេសបារាំង យើងគ្រាន់តែមានបំណងប្រាថ្នាឱ្យមានរបាំងរចនាបទចាស់ដែលត្រូវបានរក្សាទុក។ មិនមានអ្វីច្រើនក្នុងកំណែថ្មីនៃអាគារចាស់នេះទេ។

៨ អាគារ Reichstag ប្រទេសអាឡឺម៉ង រូបភាពពីឆ្នាំ 1945 គឺជាពេលដែលអាឡឺម៉ង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហ៊ីត្លែរខណៈពេលដែលអ្នកឃើញគឺជាកំណែសម័យទំនើប។

៩ អាគារ Eiffel Tower ប្រទេសបារាំង បើតាមមើលជាក់ស្តែង អាគារ Eiffel កាលពីមុនមានភាពស្រស់ស្អាតជាងអាគារនៅពេលបច្ចុប្បន្ន ព្រោះមានលក្ខណៈត្រឹមត្រូវនៅចំកណ្ដាល។ តែទោះជាយ៉ាងណាវានៅតែរក្សាអាគារមួយនេះដោយមានការកែប្រែតិចបំផុត។

១០ ទីក្រុងប៉ារីស ប្រទេសបារាំង ទោះបីជាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងធំធេងនៅទូទាំងទីក្រុងប៉ារីសក៏ដោយ ក៏ទីក្រុងនេះមិនបានបាត់បង់នូវសោភ័ណភាពដើមឡើយ។

Source : factscorner.net

Comments

Popular posts from this blog

មក​ដឹងឆ្នាំ​កំណើត​ដែល​ជា​គូ​នឹង​ឆ្នាំ​របស់​អ្នក!​

មក​មើល​វិធី​​ធ្វើ​ម្ហូប​៣​មុខ​ ពេញ​និយម​សម្រាប់​សែន​ចូល​ឆ្នាំ​ចិន​

អាហារ​ដែល​បំផ្លាញ​ខួរក្បាល​ទារក ស្ត្រី​ពពោះ​គួរ​ជៀស​ឲ្យ​ឆ្ងាយ