ម្ចាស់​អាវ​លេខ​៩ របស់​វិសាខា ​ជា​កីឡាករ​ជម្រើស​ជាតិ​កូរ៉េ​ខាង​ជើង​លេចធ្លោ​ម្នាក់

Pak Song Chol ​ជា​ខ្សែ​បម្រើ​កូរ៉េ​ខាង​ជើង​ដែល​ទើប​តែ​មក​ប្រកប​អាជីព​នៅ​លីគ​កំពូល​កម្ពុជា ​ជាមួយ​ក្រុម​វិសាខា​នៅ​រដូវកាល​នេះ។

បុរស​វ័យ​៣១​ឆ្នាំ​រូប​នេះ ​មាន​ប្រវត្តិ​លេង​ល្អ​ខ្លាំង ដោយ​ធ្លាប់​លេង​ឱ្យ​ជម្រើស​ជាតិ​កូរ៉េ​ខាង​ជើង​ផង​ដែរ ​ក្នុង​ព្រឹត្តិការណ៍​ World Cup 2010 ។ កីឡាករ​ពាក់​អាវ​លេខ​៩​រូប​នេះ ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​បាន​៥៥​ប្រកួត ​នឹង​រក​គ្រាប់​បាល់​បាន​១២ ​នេះ​បើ​តាម​ស្ថិតិ​របស់ FIFA ​។ ស្រប​ពេល​ឆ្នាំ​២០១៧​កន្លង​ទៅ ​រូបគេ​លេង​បាន​៧​ប្រកួត​ឱ្យ​កូរ៉េ​ខាង​ជើង ប៉ុន្តែ​មិន​អាច​រក​គ្រាប់​បាល់​បាន​ទេ។

កីឡាករ​ម្នាក់​នេះ​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​វិសាខា ​រំពឹង​ថា​នឹង​ជួយ​ក្រុម​បាន​ច្រើន ត្បិត​អី​រូបគេ​មាន​ទម្រង់​លេង​ល្អ ​និង​វិន័យ​ខ្ជាប់ខ្ជួន។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ គឺ​បាន​លេង​ជាមួយ​កីឡាករ​កូរ៉េ​ខាង​ជើង​ដូច​គ្នា ៤​នាក់​ទៀត​ដែល​សុទ្ធ​សឹង​តែ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា៕

អត្ថបទ៖ មុន្នីរម្យ

Comments

Popular posts from this blog

មក​ដឹងឆ្នាំ​កំណើត​ដែល​ជា​គូ​នឹង​ឆ្នាំ​របស់​អ្នក!​

មក​មើល​វិធី​​ធ្វើ​ម្ហូប​៣​មុខ​ ពេញ​និយម​សម្រាប់​សែន​ចូល​ឆ្នាំ​ចិន​

អាហារ​ដែល​បំផ្លាញ​ខួរក្បាល​ទារក ស្ត្រី​ពពោះ​គួរ​ជៀស​ឲ្យ​ឆ្ងាយ