សម្បូរពេក! យក Lamborghini បើកកិន iPhone X ព្រោះចង់ដឹងថាមាំប៉ុណ្ណា
អ្នកបង្កើតវីដេអូ Vlog មួយរូបសម្រេចចិត្តធ្វើការសាកល្បងដ៏ធំធេងមួយ ដោយបានយករថយន្ត Lamborghini តម្លៃប្រមាណ ៣៧០ ០០០ ដុល្លារមកបើកកិន iPhone X តម្លៃ ៩៩៩ ដុល្លារ ដើម្បីចង់ដឹងថា iPhone តម្លៃថ្លៃរឹងមាំកម្រិតណា។

iPhone X មានបំពាក់ដោយផ្ទាំងការពារអេក្រង់ រួមទាំង Case ការពារផងដែរ ហេតុនេះពេលយករថយន្តបើកកិន ហាក់ដូចជាមិនមានខូចខាតខ្លាំងនោះទេ។ ប៉ុន្តែគេសង្កេតឃើញថាកាមេរ៉ាភ្លោះបានប្រេះស្រាំ ដោយសារផ្នែកនេះលានចេញមកក្រៅពេក។ ចង់ដឹងលម្អិតទស្សនាវីដេអូខាងក្រោម ៖
ប្រភព៖ YouTube ប្រែសម្រួល៖ សុខហេង
Comments
Post a Comment