មកស្គាល់ ប្រទេសទាំង ១២ អ្នកមានលុយល្មមៗ ក៏អាចទៅលេងបាន
ការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស តែងតែផ្ដល់ឲ្យអ្នកនូវបទពិសោធន៍ និងអារម្មណ៍ថ្មីៗជាច្រើន។ ប៉ុន្តែ ជារឿយៗ យើងទាំងអស់គ្នា ប្រាកដជាគិតអំពីបញ្ហាលុយកាក់ផងដែរ ដោយសារតែត្រូវចំណាយលុយច្រើនក្នុងដំណើរកម្សាន្តនីមួយៗ។ ថ្ងៃនេះ យើងនឹងណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ប្រទេសទាំង ១២ ដែលអ្នកមានលុយល្មមៗ ក៏អាចទៅលេងបានដែរ។ ១. ប្រទេស រ៉ូម៉ានី ថ្លៃស្នាក់នៅ : ចាប់ពី ៨ ដុល្លារ (ផ្ទះសំណាក់) និង ចាប់ពី ១៥ ដុល្លារ (សណ្ឋាគារ) អាហារ : ចាប់ពី ៤ ដុល្លារ ថ្លៃធ្វើដំណើរ : ចាប់ពី ០,៥០ ដុល្លារ
២. ប្រទេស ឡាវ ថ្លៃស្នាក់នៅ : ចាប់ពី ៥ ដុល្លារ (ផ្ទះសំណាក់) និង ចាប់ពី ១២ ដុល្លារ (សណ្ឋាគារ) អាហារ : ចាប់ពី ២ ដុល្លារ ថ្លៃធ្វើដំណើរ : ចាប់ពី ២ ដុល្លារ
៣. ប្រទេស ព័រទុយហ្គាល់ ថ្លៃស្នាក់នៅ : ចាប់ពី ១១ ដុល្លារ (ផ្ទះសំណាក់) និង ចាប់ពី ២២ ដុល្លារ (សណ្ឋាគារ) អាហារ : ចាប់ពី ៥ ដុល្លារ ថ្លៃធ្វើដំណើរ : ចាប់ពី ២ ដុល្លារ
៤. ប្រទេស ប៊ុលហ្គារី ថ្លៃស្នាក់នៅ : ចាប់ពី ៩ ដុល្លារ (ផ្ទះសំណាក់) និង ចាប់ពី ២១ ដុល្លារ (សណ្ឋាគារ) អាហារ: ចាប់ពី ២ ដុល្លារ ថ្លៃធ្វើដំណើរ: ចាប់ពី ០,៧០ ដុល្លារ
៥. ប្រទេស ប៉េរូ ថ្លៃស្នាក់នៅ : ចាប់ពី ៧ ដុល្លារ (ផ្ទះសំណាក់) និង ចាប់ពី ១៥ ដុល្លារ (សណ្ឋាគារ) អាហារ : ចាប់ពី ២ ដុល្លារ ថ្លៃធ្វើដំណើរ : ចាប់ពី ០,៥០ ដុល្លារ
៦. ប្រទេស ប៉ូឡូញ ថ្លៃស្នាក់នៅ : ចាប់ពី ៩ ដុល្លារ (ផ្ទះសំណាក់) និង ចាប់ពី ២៤ ដុល្លារ (សណ្ឋាគារ) អាហារ : ចាប់ពី ៥ ដុល្លារ ថ្លៃធ្វើដំណើរ : ចាប់ពី ១ ដុល្លារ
៧. ប្រទេស ហុងគ្រី ថ្លៃស្នាក់នៅ : ចាប់ពី ៩ ដុល្លារ (ផ្ទះសំណាក់) និង ចាប់ពី ១៤ ដុល្លារ (សណ្ឋាគារ) អាហារ : ចាប់ពី ៣ ដុល្លារ ថ្លៃធ្វើដំណើរ : ចាប់ពី ២ ដុល្លារ
៨. ប្រទេស អាហ្វ្រិកខាងត្បូង ថ្លៃស្នាក់នៅ : ចាប់ពី ៤ ដុល្លារ (ផ្ទះសំណាក់) និង ចាប់ពី ១២ ដុល្លារ (សណ្ឋាគារ) អាហារ : ចាប់ពី ៤ ដុល្លារ ថ្លៃធ្វើដំណើរ : ចាប់ពី ១ ដុល្លារ
៩. ប្រទេស ហ្វីលីពីន ថ្លៃស្នាក់នៅ : ចាប់ពី ៥ ដុល្លារ (ផ្ទះសំណាក់) និង ចាប់ពី ១២ ដុល្លារ (សណ្ឋាគារ) អាហារ : ចាប់ពី ២ ដុល្លារ ថ្លៃធ្វើដំណើរ : ចាប់ពី ០,៥០ ដុល្លារ
១០. ប្រទេស អាល់បានី ថ្លៃស្នាក់នៅ : ចាប់ពី ៧ ដុល្លារ (ផ្ទះសំណាក់) និង ចាប់ពី ១៤ ដុល្លារ (សណ្ឋាគារ) អាហារ : ចាប់ពី ២ ដុល្លារ ថ្លៃធ្វើដំណើរ : ចាប់ពី ១ ដុល្លារ
១១. កោះ បាលី ថ្លៃស្នាក់នៅ : ចាប់ពី ៨ ដុល្លារ (ផ្ទះសំណាក់) និង ចាប់ពី ១១ ដុល្លារ (សណ្ឋាគារ) អាហារ : ចាប់ពី ២ ដុល្លារ ថ្លៃធ្វើដំណើរ : ចាប់ពី ០,៥០ ដុល្លារ
១២. ប្រទេស នីការ៉ាក្វា ថ្លៃស្នាក់នៅ : ចាប់ពី ៥ ដុល្លារ (ផ្ទះសំណាក់) និង ចាប់ពី ១៤ ដុល្លារ (សណ្ឋាគារ) អាហារ : ចាប់ពី ២ ដុល្លារ ថ្លៃធ្វើដំណើរ : ចាប់ពី ១ ដុល្លារ
ប្រភព៖ Brightside ប្រែសម្រួល៖ សុភារ័ត្ន
Comments
Post a Comment