មកដឹងឆ្នាំកំណើតដែលជាគូនឹងឆ្នាំរបស់អ្នក!

តាមរយៈក្បួនជ្រើសរើសគូស្រករ ក្បួនចិន ដែលចងក្រងដោយឯកឧត្ដម អ៊ឹម បុរិន្ទ បានបង្ហាញដូចតទៅ៖
អ្នកកើតឆ្នាំជូត
ប្រុស៖ គួររៀបការជាមួយនឹងស្ត្រីដែលកើតក្នុងឆ្នាំឆ្លូវ ច និងវក។ មិនគួររៀបការជាមួយស្រី ដែលកើតឆ្នាំម្សាញ់ និងរកា ព្រោះជាគូដែលអាក្រក់បំផុត។
ស្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំច កុរ ឆ្លូវ។ មិនគួររៀបការជាមួយមនុស្សប្រុសដែលកើតឆ្នាំម្សាញ់ និងមមី ព្រោះជាគូដែលអាក្រក់បំផុត។
អ្នកកើតឆ្នាំឆ្លូវ
ប្រុស៖ គួររៀបការជាមួយស្ត្រីដែលកើតឆ្នាំជូត ម្សាញ់ និងរកា។ មិនគួររៀបការនឹងស្រ្តីដែលកើតឆ្នាំ ខាល រោង និងមមី។
ស្រី៖ គួររៀបការនឹងបុរសដែលកើតឆ្នាំជូត ថោះ និងរកា។ មិនគួររៀបការនឹងបុរសដែលកើតឆ្នាំ ម្សាញ់ មមី និងមមែ។
អ្នកកើតឆ្នាំខាល
ប្រុស៖ គួររៀបការជាមួយនឹងស្ត្រីដែលកើតឆ្នាំរោង ច និងរកា។ មិនគួររៀបការជាមួយនឹងស្រីដែលកើតឆ្នាំថោះ និងមមែ។
ស្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំម្សាញ់ និងរកា។ មិនគួររៀបការជាមួយនឹងប្រុសដែលកើតឆ្នាំឆ្លូវ និងថោះ។

អ្នកកើតឆ្នាំថោះ
ប្រុស៖ គួររៀបការជាមួយនឹងនារីដែលកើតឆ្នាំឆ្លូវ ម្សាញ់ មមី និងមមែ។ មិនគួររៀបការជាមួយនឹងស្ត្រីដែលកើតក្នុងឆ្នាំខាល។
ស្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតក្នុងឆ្នាំច កុរ និងមមែ។ មិនគួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំខាល រកា និងមមី។
អ្នកកើតឆ្នាំរោង
ប្រុស៖ គួររៀបការជាមួយនឹងនារីដែលកើតឆ្នាំជូត មមែ ច និងវក។ មិនគួររៀបការជាមួយនឹងនារីដែលកើតឆ្នាំខាល។
ស្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតក្នុងឆ្នាំជូត ម្សាញ់ និងវក។ មិនគួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំឆ្លូវ ច និងកុរ។
អ្នកកើតឆ្នាំម្សាញ់
ប្រុស៖ គួររៀបការជាមួយនឹងស្ត្រីដែលកើតក្នុងឆ្នាំខាល រោង និងម្សាញ់។ មិនគួររៀបការជាមួយនឹងស្ត្រីកើតឆ្នាំជូត និងច។
ស្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតក្នុងឆ្នាំឆ្លូវ ថោះ និងរោង។ មិនគួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំជូត និងមមែ។
អ្នកកើតឆ្នាំមមី
ប្រុស៖ គួររៀបការជាមួយនឹងស្ត្រីដែលកើតឆ្នាំវក។ មិនគួររៀបការជាមួយនឹងស្ត្រីឆ្នាំជូត ថោះ។
ស្ត្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំថោះ និងវក។ មិនគួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំឆ្លូវ ខាល កុរ។
អ្នកកើតឆ្នាំមមែ
ប្រុស៖ គួររៀបការជាមួយនឹងស្ត្រីដែលកើតឆ្នាំថោះ និងវក។ មិនគួររៀបការជាមួយនឹងស្ត្រីដែលកើតក្នុងឆ្នាំម្សាញ់ ឆ្លូវ មមែ និងកុរ។
ស្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំថោះ កុរ និងរោង។ មិនគួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំខាល មមែ និងច។
អ្នកកើតឆ្នាំវក
ប្រុស៖ គួររៀបការជាមួយនឹងនារីដែលឆ្នាំមមី និងរោង។ មិនគួររៀបការជាមួយនឹងនារីដែលកើតឆ្នាំរកា វក និងកុរ។
ស្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំជូត រោង និងមមី។ មិនគួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំវក និងរកា។
អ្នកកើតឆ្នាំរកា
ប្រុស៖ គួររៀបការជាមួយនឹងស្ត្រីដែលកើតឆ្នាំឆ្លូវ ខាល។ មិនគួររៀបការជាមួយនឹងស្ត្រីដែលកើតថោះ វក និង កុរ ។
ស្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំឆ្លូវ ខាល។ មិនគួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំជូត វក និងរកា។
អ្នកកើតឆ្នាំច
ប្រុស៖ គួររៀបការជាមួយនឹងស្ត្រីដែលកើតឆ្នាំ ជូត ថោះ។ មិនគួររៀបការជាមួយនឹងស្ត្រីដែលកើតឆ្នាំរោង មមែ និងរកា។
ស្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំជូត ខាល ឆ្លូវ និងរោង។ មិនគួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំច និងម្សាញ់។
អ្នកកើតឆ្នាំកុរ
ប្រុស៖ គួររៀបការជាមួយនឹងស្ត្រីដែលកើតឆ្នាំជូត ថោះ មមែ និងកុរ ។ មិនគួររៀបការជាមួយនឹងស្ត្រីដែលកើតឆ្នាំមមី និងរោង។
ស្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំឆ្លូវ និងកុរ។ មិនគួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំវក ម្សាញ់ មមែ និងរកា។

អត្ថបទ៖ Kanha
Comments
Post a Comment