Posts

Showing posts from 2018

មកស្គាល់ ប្រទេសទាំង ១២ អ្នកមានលុយល្មមៗ ក៏អាចទៅលេងបាន

Image
ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស តែង​តែ​ផ្ដល់​ឲ្យ​អ្នក​នូវ​បទពិសោធន៍ និង​អារម្មណ៍​ថ្មី​ៗ​ជា​ច្រើន។ ប៉ុន្តែ ជា​រឿយ​ៗ យើង​ទាំង​អស់​គ្នា ប្រាកដ​ជា​គិត​អំពី​បញ្ហា​លុយ​កាក់​ផង​ដែរ ដោយ​សារ​តែ​ត្រូវ​ចំណាយ​លុយ​ច្រើន​ក្នុង​ដំណើរ​កម្សាន្ត​នីមួយៗ។ ថ្ងៃ​នេះ យើង​នឹង​ណែនាំអ្នក​ទាំង​អស់​គ្នា​ឲ្យ​ស្គាល់​ប្រទេស​ទាំង ១២ ដែល​អ្នក​មាន​លុយ​ល្មម​ៗ​ ក៏​អាច​ទៅ​លេង​បាន​ដែរ។ ១. ប្រទេស រ៉ូម៉ានី ថ្លៃ​ស្នាក់​នៅ : ចាប់​ពី ៨ ដុល្លារ (ផ្ទះសំណាក់) និង ចាប់ពី ១៥ ដុល្លារ (សណ្ឋាគារ) អាហារ : ចាប់ពី ៤ ដុល្លារ ថ្លៃ​ធ្វើ​ដំណើរ : ចាប់ពី ០,៥០ ដុល្លារ ២. ប្រទេស ឡាវ ថ្លៃ​ស្នាក់​នៅ : ចាប់​ពី ៥ ដុល្លារ (ផ្ទះសំណាក់) និង ចាប់ពី ១២ ដុល្លារ (សណ្ឋាគារ) អាហារ : ចាប់ពី ២ ដុល្លារ ថ្លៃ​ធ្វើ​ដំណើរ : ចាប់ពី ២ ដុល្លារ ៣. ប្រទេស ព័រទុយហ្គាល់ ថ្លៃ​ស្នាក់​នៅ : ចាប់​ពី ១១ ដុល្លារ (ផ្ទះសំណាក់) និង ចាប់ពី ២២ ដុល្លារ (សណ្ឋាគារ) អាហារ : ចាប់ពី ៥ ដុល្លារ ថ្លៃ​ធ្វើ​ដំណើរ : ចាប់ពី ២ ដុល្លារ ៤. ប្រទេស ប៊ុលហ្គារី ថ្លៃ​ស្នាក់​នៅ : ចាប់​ពី ៩ ដុល្លារ (ផ្ទះសំណាក់) និង ចាប់ពី ២១ ដុល្លារ (សណ្ឋាគារ) អាហារ: ចាប់ពី ២ ដុល្លារ ថ្លៃ​ធ្វើ​ដំណ...

មក​មើល​វិធី​​ធ្វើ​ម្ហូប​៣​មុខ​ ពេញ​និយម​សម្រាប់​សែន​ចូល​ឆ្នាំ​ចិន​

Image
១- សម្ល​ចាប់​ឆាយ៖ គ្រឿង​ផ្សំ ឆ្អឹង​ជំនី​ជ្រូក ឬ​ជើង​ជ្រូក ហៃប៊ី បង្គា​ក្រៀម​ ស្បែក​ជ្រូក​ក្រៀម​ ផ្សិត​ត្រចៀក​កណ្ដុរ ពពុះ​សណ្ដែក​ ត្រាំ​ទឹក​ទុក​ ការ៉ុត​ ឆៃថាវ​ ស្ពៃក្ដោប​ ស្ពៃ​បូកគោ ដំឡូង​បារាំង ខាត់​ណា ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម អំបិល​ ស្ករ​ ទឹក​ត្រី ម្សៅ​ស៊ុប ប្រេងឆា វិធី​ធ្វើ ឆ្អឹង​ជំនី​ជ្រូក​ឬ​ជើង​ជ្រូក​លាង​ទឹក​ឱ្យ​ស្អាត រួច​កាប់​ជា​ដុំ​ៗ​ល្មម​ ការ៉ុត ឆៃថាវ ដំឡូងបារាំង ចិត​សំបក​លាង​ទឹក​ឱ្យ​ស្អាត រួច​កាត់​ដុំ​ៗ ស្ពៃ​កាត់​កង់ៗ​ ចំណែក​ខាត់ណា​សក​សម្បក​ដើម​ លាង​ទឹក​ឱ្យ​ស្អាត​ កាត់​កង់​ៗ ដាំ​ឆ្នាំង​សម្ល​ ចាក់​ប្រេង​ឆា​ចូល ដាក់​ខ្ទឹម​ចិញ្ច្រាំ​ចូល​ រួច​ចាក់​បន្លែ​ស្ពៃ ខាត់​ណា ការ៉ុត ឆា​ឱ្យ​ទន់​ សឹម​ដួស​ចេញ​។ ចាក់​ប្រេង​ឆា​ចូល​ឆ្នាំង​ម្ដង​ទៀត រួច​ចាក់​ខ្ទឹម​ស​ចិញ្ច្រាំ​ឱ្យ​ល្អិត រំលីង​ឱ្យ​ឈ្ងុយ រួច​ដាក់​ឆ្អឹង​​ជ្រូក​ចូល រំងាស់​ឱ្យ​ចេញ​ទឹក​បន្តិច ដាក់​បង្គា​ក្រៀម ហៃប៊ី​ចូល​​ បង់​អំបិល ស្ករ ម្សៅ​ស៊ុប ទឹក​ត្រី​ កូរ​ឱ្យ​សព្វ​ចូល​គ្នា ចាក់​ទឹក​ចូល​បន្តិច​ទុក​ចោល​ប្រហែល​៥នាទី​ ទើប​ដាក់​ស្បែក​ជ្រូក ផ្សិត​ត្រចៀក​កណ្ដុរ ពពុះ​សណ្ដែក​ ឆៃថាវ និង​ដំឡូងបារាំង​ចូល។ រំងាស់​ទុក​ចោល​រហូត​ឆ្អឹង​និង​បន្លែ​...

ប្រយ័ត្ន​ខូច​មុខកែ​លែង​ឡើង​ដោយសារ​ការ​ប្រើប្រាស់​របស់ទាំង​នេះ​នៅលើ​ផ្ទៃមុខ

Image
ផ្ទៃ​មុខ​អាច​និយាយ​ថា​ដូច​ជាគ្រាប់ពេជ្រ​សម្រាប់​មនុស្ស​ស្រី ដូច្នេះ​ហើយ​ទើប​ការ​ការ​ពារ​ស្បែក​មុខ​គឺ​ជា​រឿង​សំខាន់​បំផុត​ដែល​មិន​អាច​ប្រហែស​បាន​ឡើយ។ បើ​មិន​ទាន់​ដឹង​ច្បាស់​កុំ​ចេះ​តែ​ហ៊ាន​ប្រើ​របស់​ផ្ដេសផ្ដាស​អី ព្រោះបើ​អ្នក​ប្រើ​របស់​ខុស​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​អ្នក​ខូចខាត​បាន ។ ទាំង​នេះ​ជា​របស់​ដែល​អ្នក​មិន​គួរ​យក​មក​ប្រើ​ប្រាស់​លើ​ស្បែក​មុខ​នោះ​ឡើយ ៖ ១. ស្ករស ការ​ប្រើ​ស្ករស​ត្រដុស​នឹង​មុខ​គឺ​មិន​ល្អ​នោះ​ឡើយ​ ព្រោះ​ស្បែក​មុខ​គឺ​ស្ដើង​ជាង​ស្បែក​ដង​ខ្លួន​ដែល​អាច​ឲ្យ​ស្បែក​មុខ​ខូច​ ហើយ​កាន់​តែ​ចាស់ ដូច្នេះ​បើ​អ្នក​ចង់​ខាត់​មុខ​នោះ​អ្នក​គួរ​តែ​ប្រើ​អំបិល​ជំនួស​វិញ​ទើប​ជា​ការ​ប្រសើរ។ ២. អាល់កុល ជាតិ​អាល់កុល​គឺ​សម្រាប់​ប្រឆាំង​នឹង​បាក់តេរី​ ហើយ​វា​សារជាតិ​ដែល​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ ដូច្នេះ​បើ​អ្នក​យក​វា​មក​ដាក់​ ឬ ត្រដុស​លើ​មុខ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​អ្នក​ស្ងួត​ គ្មាន​សំណើម​ និង​ធ្វើ​ឲ្យ​កោសិកា​ស្បែក​ងាប់។ ៣. ទឹក​ក្ដៅ​ឧណ្ហៗ ការ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗទៅ​លើ​ស្បែក​មុខ​គឺ​ធ្វើ​ឲ្យ​បំផ្លាញ​សំណើម​ធម្មជាតិ​ដែល​មាន​ក្នុង​ស្បែក​មុខ​អ្នក។​ ម្យ៉ាង​ទៀត​​វា​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ និង ប្រេះ បែប...

ទង្វើ​អាក្រក់​៤​យ៉ាងរបស់​ឪពុក​ម្ដាយ នាំ​ឱ្យ​កូន​កាត់​ចរិត​តាម ហើយ​កុំ​ខឹង​កូន

Image
តាំង​ពី​កើត​ដំបូង ក្មេង​គឺ​ដូច​ជា​ក្រដាស​ស​មួយ​ផ្ទាំង​ បើ​ឃើញ​អ្វី​ជា​គំរូ​ គេ​នឹង​ធ្វើ​តាម​។ ជាពិសេស​ទង្វើ​របស់​ឪពុក​ម្ដាយ​គឺ​ជា​កត្តា​សំខាន់​បំផុត បើ​ធ្វើ​បាន​ល្អ កូន​នឹង​រៀន​តាម ហើយ​បើ​ធ្វើ​អាក្រក់ កូន​ក៏​រៀន​តាម​ដូច​គ្នា​។ ដូច្នេះ​អ្នក​ជា​ម្ដាយ​ឪពុក​គួរ​គិត​ថា អ្វី​ដែល​ខ្លួន​ធ្វើ​រាល់​ថ្ងៃ​សម្រាប់​កូន​ៗ​ឃើញ​ជា​អ្វី​ដែល​ពួក​គេ​គួរ​មើល​ដែរ​ឬ​អត់ ហើយ​បើ​ធ្វើ​មិន​ល្អ​ឱ្យ​កូន​ឃើញ​ហើយ ថ្ងៃ​ក្រោយកុំ​ខឹង​ថា​កូន​ចរិត​មិន​ល្អ។ ១- ប្ដី​ប្រពន្ធ​មិន​ដែល​ប្រើ​ពាក្យ​ពីរោះ​ដាក់​គ្នា ពាក្យ​សម្ដី​និង​កាយវិការ​ជា​មេរៀន​ដែល​កូន​ៗ​រៀន​ដំបូង​គេ​ពី​ឪពុក​ម្ដាយ​ បើ​គេ​ធំ​ចេះ​ស្ដាប់​ ចេះ​និយាយ​ ឮ​តែ​ឪពុកម្ដាយ​ប្រើ​ពាក្យ​គំរោះ​គំរើយ​ដាក់​គ្នា គេ​នឹង​ចង​ចាំ ហើយ​រៀន​ថា​តាម​នៅ​ពេល​ក្រោយ​។ ដល់​ពេល​នោះ បើ​ឪ​ពុក​ម្ដាយ​មិន​បានយក​ចិត្ត​ទុក​ដាក់ បែរ​ជា​គិត​ថា កូន​នៅ​ក្មេង​មិន​ទាន់​ប្រដៅ ថ្ងៃ​ក្រោយ​ច្បាស់​ជា​ពុត​លែង​បាន​មិន​ខាន។ ២- ឪពុក​ម្ដាយ​ដែល​មិន​ដឹង​គុណ​ឪពុក​ម្ដាយ​ខ្លួន​ឯង អ្នក​ខ្លះ​ឆ្ងល់​ថា​ហេតុ​អី​កូន​កើត​មក​មាន​ចរិត​រឹង​រូស ប្រើ​ពាក្យ​សម្ដី​ជាមួយ​ខ្លួន​ជា​ប៉ា​ម៉ាក់​មិន​ពីរោះពិសា​សោះ ទោះ​បី​ប្ដី​ប្រពន្ធ​ខ...

គន្លឹះ​សំខាន់ៗ​ ដើម្បី​ឲ្យ​​រៀបការ​រួច​សល់​លុយ ហើយ​មាន​របរ​រកស៊ី​​​ទៀត​

Image
ក្រោយ​រៀបការ​រួច​ ស្វាមី​ភរិយា​​មិន​មែន​ចង់​បាន​តែ​លុយ​សល់​ពី​ចំណង​ដៃ​ប៉ុណ្ណោះ​ទេ ពួក​គេ​ត្រូវ​ការ​រៀប​ចំ​ផែន​ការ​បន្ថែម​ដើម្បី​ពង្រីក​ទុន​ ក៏​ដូច​ជា​បង្កើត​របរ​រក​ស៊ី​ផ្សេង​ៗ​ផង​ដែរ​។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​ដែល​គួរ​ដឹង​៖ ១. កំណត់​ពី​លក្ខណៈ​សម្បត្តិ​ដៃ​គូ​ជីវិត​ដែល​ចង់​បាន មុន​សម្រេច​ជ្រើសរើស​នរណា​ម្នាក់​ជា​ដៃគូ​ជីវិត​ ត្រូវ​សួរ​ខ្លួន​ឯង​ជា​មុន​សិន​ថា ច​ង់​បាន​ស្វាមី ឬ​ភរិយា​ដែល​មាន​លក្ខណៈ​សម្បត្តិ​ប្រភេទ​ណា​ ព្រោះ​មាន​តែ​ដៃ​គូ​ជីវិត​របស់​យើង​ទេ ​ដែល​អាច​រួម​ចំណែក​ផ្សា​ភ្ជាប់​គោលដៅ​ជោគជ័យ​នា​ពេល​អនាគត​ជាមួយ​គ្នា​បាន​។ ២.​ ដឹង​ពី​ខ្លួន​ឯង​ច្បាស់ ​ចំណុច​ដែល​សំខាន់​មួយ​ទៀត​នោះ​គឺ​ត្រូវ​សួរ​ខ្លួន​ឯង​ថា ​តើ​ដៃគូ​​ជីវិត​ដែល​សម្រេច​ចិត្ត​ជ្រើសរើស​នោះ ​មាន​អ្វី​ដែល​ខ្លួន​ចង់​បាន​ហើយ​ឬ​នៅ​? កាលណា​គូ​ស្វាមី​ភរិយា ​មាន​លក្ខណៈ​សម្បត្តិ​ស្រប​គ្នា​ហើយ ​នោះ​ទើប​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ និង​ភាព​រីក​ចម្រើន​ទៅ​ថ្ងៃ​មុខ​។ ៣. ​ចំណាយ​ពេល​ដើម្បី​ពិភាក្សា​ក្រោយ​រៀបការ​ហើយ ត្រូវ​ពិភាក្សា​គ្នា​ក្រោយ​រៀបការ​​ពីរ​នាក់​ប្ដី​ប្រពន្ធ​ថា ​តើ​គួរ​ធ្វើ​ការ​រយៈពេល​ប៉ុន្មាន​ដើម្បី​មាន...

អាហារ​ដែល​បំផ្លាញ​ខួរក្បាល​ទារក ស្ត្រី​ពពោះ​គួរ​ជៀស​ឲ្យ​ឆ្ងាយ

Image
ស្ត្រី​មាន​ផ្ទៃពោះ​គួរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ចំណី​អាហារ​ទាំងនេះ ដើម្បី​កុំ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ការ​វិវត្ត​របស់​ទារក។ អាហារ​ទាំង​នោះ​មាន៖ ១.ប៊ីចេង៖ ប្រសិនបើ​អ្នក​ទទួលទាន​ប៊ីចេង​ច្រើន​ពេក ​អំឡុង​ពេល​មាន​ផ្ទៃពោះ នោះ​ទាំង​ម្ដាយ​ក៏​មាន​បញ្ហា​ដែរ​ដូចជា​អាការៈ​វិលមុខ អស់កម្លាំង ក្អួត​ចង្អោរ បេះដូង​ដើរ​យឺត ឬ​លឿន។ ឯ​ទារក​វិញ​អាច​កើត​មក​មាន​សុខភាព​ទន់ខ្សោយ ខួរក្បាល​មិន​សូវ​មាន​ការ​ចងចាំ​ល្អ។ ២.ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ឬ​បារី៖ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ជៀសវាង​ការ​ជក់​បារី​គ្រប់​ប្រភេទ​ដោយសារ​សារធាតុ​ពុល​នៅ​ក្នុង​បារី​អាច​ចូល​ទៅ​ក្នុង​ស្បូន​តាមរយៈ​សុក​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ទារក។ មិន​តែ​ប៉ុណ្ណោះ​វា​បង្ក​ហានិភ័យ​នៃ​ពិការ​ភាព​ពី​កំណើត ឬ​ខូច​រូបរាង​មិន​ពេញ​លក្ខណៈ។ ចំណែក​ការ​ប្រើ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​អាកុល​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​ផង​ដែរ។ ៣.អាហារ​គ្រាម៖ អាហារ​បែបនេះ​ ត្រូវ​បាន​ប្រឡាក់​អំបិល​ដ៏​ច្រើន ដើម្បី​រក្សា​គុណភាព និង​មិន​ឲ្យ​ដុះ​ផ្សិត។ ដូច្នេះ​អ្នក​គួរតែ​កំណត់​ការ​ញ៉ាំ​ចំណី​អាហារ​ទាំងនោះ ព្រោះ​ការ​ទទួល​ទាន​ប្រៃ​ច្រើន​អាច​នាំ​ឲ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់ ខូច​សរសៃ​ឈាម​ធ្វើឲ្យ​ខូច​...

បើ​​​​ក្រៅ​ម៉ោង​ការ​ងារ​ អ្នក​​ទម្លាប់​ធ្វើ​រឿង​ ១៤​យ៉ាង​នេះ ជីវិត​នឹង​​គ្មាន​ផ្លូវ​ជោគជ័យ​​​ឡើយ

Image
មនុស្ស​គ្រប់​​គ្នា​ មិន​ថា​​មនុស្ស​ចាស់ ក្មេង អ្នក​មាន អ្នក​ក្រ គឺ​សុទ្ធ​តែ​មាន​ពេល​វេលា​ ២៤ម៉ោង​ដូច​ៗ​គ្នា ហើយ​បើ​បែងចែក​ត្រួស​ៗ​ទៅ​គឺ​ថា៖ ៨​ម៉ោង ប្រើ​សម្រាប់​គេង ៨ម៉ោង សម្រាប់​ធ្វើ​ការ ឬ​រៀន ៨ម៉ោង គឺ​ជា​ពេល​វេលា​ដែល​កំណត់​ថា អ្នក​នឹង​ធ្វើ​ជា​អ្វី​ទៅ​អនាគត ជា​ការ​ពិត ៨​ម៉ោង​ទី​៣​នេះ​ហើយ​ដែល​អាច​កំណត់​​ថា​មនុស្ស​ម្នាក់​នោះ​ជា​ប្រភេទ​មនុស្ស​បែប​ណា។ អ្នក​ដែល​យក​ ៨​ម៉ោង​ចុង​ក្រោយ​នេះ​ទៅ​ចាត់ចែង​បាន​ល្អ អាន​សៀវភៅ ហាត់​ប្រាណ ឬ​រៀន​សូត្រ​ពី​ការ​ធ្វើ​ជំនួញ រក​ស៊ី គឺ​នឹង​ក្លាយ​ជា​អ្នក​ដែល​ទទួល​បាន​ជោគជ័យ ខណៈ​ដែល​មនុស្ស​ដែល​យក​ពេល​វេលា ៨​ម៉ោង​ទី​៣​ទៅ​​រវល់​ជាមួយ​រឿង​ដែល​មិន​ជួយ​​នាំ​ខ្លួន​ទៅ​រក​ជោគជ័យ​សម្រាប់​ខ្លួន​ឯង​ និង​អ្នក​ដទៃ និយាយ​ឲ្យ​ខ្លី​គឺ​ទៅ​ធ្វើ​រឿង​ឥតប្រយោជន៍ នោះ​នឹង​មាន​ជីវិត​ខុស​ប្លែក​គ្នា។ ដូច្នេះ​ហើយ​ថ្ងៃ​នេះ កញ្ញា​ សូម​បង្ហាញ​ពី​ទម្លាប់ ១៥​យ៉ាង​ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​នឿយ​ហត់​ឥតប្រយោជន៍ ដូច្នេះ​បើ​ប្រិយមិត្ត​ណា​មាន​ទម្លាប់​ទាំង​អស់​នេះ សូម​ព្យាយាម​កាត់​បន្ថយ ឬ​លុប​បំបាត់​ចោល​តែ​ម្ដង៖ ១. ចំណាយ​ពេល​និយាយ​រឿង​ឥត​ប្រយោជន៍​ច្រើន​ជ្រុល ២. ចូល​​កកូរកកាយ​ជីវិត​អ្នក​ដទៃ ៣. ...

ប្លែកភ្នែក! រូបភាព ១០ សន្លឹកនៃរឿងរ៉ាវទាំងនេះនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលទោះបីជាមានអាយុរាប់រយឆ្នាំក៏ដោយ

Image
មានរឿងខ្លះ វត្ថុមួយចំនួននៅលើពិភពលោកនេះ មិនមានការផ្លាស់ប្តូរនោះទេ ទោះបីជាពិភពលោកមានការវិវត្តន៍ និងប្រែប្រួលច្រើនប៉ុណ្ណាក៏ដោយ។ ការពិតណាស់ ពិភពលោកដែលយើងរស់នៅសព្វថ្ងៃវាមិនដូចកាលពីរាប់រយឆ្នាំមុនទេ ហើយអ្នកអាចឃើញភាពខុសគ្នាពីមុននិងក្រោយនៃរូបភាពទាំងនេះ។ ១ ទីក្រុង Rysstad ប្រទេសនរវែស (ឆ្នាំ ១៨៨៨ និងឆ្នាំ ២០១៣) ប្រសិនបើអ្នកក្រឡេកមើលរូបភាពទាំងពីរអោយច្បាស់នោះ អ្នកនឹងឃើញអាគារពណ៌សនោះនៅដដែល។ ២ រូបសំណាករបស់ Martin Luther ក្រុង Dresden ប្រទេសអាល្លឺម៉ង់ (ឆ្នាំ ១៩៥៨ និងឆ្នាំ ២០១៤) រូបសំណាកនេះហាក់ដូចជាត្រូវបានបំផ្លាញបន្ទាប់ពីសង្គ្រាមលោកលើកទី 2 ប៉ុន្តែវាត្រូវបានគេសាងសង់សារឡើងវិញក្រោយចប់សង្រ្គាម នេះហើយគឺវាគួរអោយចាប់អារម្មណ៍ណាស់។ ៣ Quai Des Nations ទីក្រុងប៉ារីស ប្រទេសបារាំង (ឆ្នាំ ១៩០០ និងឆ្នាំ ២០១៧) ខណៈដែលហេដ្ឋារចនាសម្ព័ន្ធចាស់ព័ទ្ធជុំវិញដោយសំណង់អាគារ តែការកែប្រែបន្ថែមថ្មីគឺមានដើមឈើដ៏ខៀវស្រងាត់ដែលបង្ហាញថាវាមានការផ្លាស់ប្តូរបានល្អប្រសើរមួយ។ ៤ Pripyat ប្រទេសអ៊ុយក្រែន រូបភាពនេះត្រូវបានថតមុនពេលវិបត្តិរលកឆេនប៊ីប៊យបានបោកបក់ទីក្រុង។ ៥ Hofbräuhausទីក្រុង Munich ប្រទេសអាល្លឺម៉ង់ វាមិនមែនជាបច្...

​ប្រយ័ត្នកុំបរិភោគ "ត្រីក្រពត" ៣ប្រភេទនេះ មានជាតិពុលខ្ពស់បំផុតនៅរដូវពងកូន​

Image
​ នៅក្នុង​ប្រទេស​កម្ពុជា មាន​ត្រី​ក្រពត​ចំនួន ១០​ប្រភេទ ក្នុងនោះ​មាន ៣​ប្រភេទ មាន​ជាតិ​ពុល រួមមាន Tetraodon Cochinchinensis, Monotrete leiurus និង Tetraodom fluviatillis ដែល​មាន​ភិនភាគ​ដូចរូប​ខាងក្រោម​។ ​នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល នៅថ្ងៃ​ទី២៥ ខែ​មករា​នេះ ក្រោយមាន​ករណី​មនុស្ស​ពុល ១០​នាក់ (១នាក់​ស្លាប់) ដោយសារ​បរិភោគ​ត្រី​ក្រពត នៅខេត្ត​កោះកុង កាលពី​ពេល​ថ្មីៗ​នេះ។ ក្រសួង​បញ្ជាក់​ថា នៅពេល​ដែល​បរិភោគ​ត្រី​ក្រពត​ទាំង​នេះ ជាតិពុល​​នឹង​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល បង្ក​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ និង​អាច​បណ្តាល​ឲ្យស្លាប់​បាន។ ត្រី​ក្រពត​ទាំង៣​ប្រភេទ​ខាង​លើ​នេះ មាន​ជាតិ​ពុល​ខ្ពស់​បំផុត​នៅរដូវ​ពង​កូន​បន្តពូជ ដែល​ជាធម្មតា​កើតឡើង​នៅក្នុង​ខែកុម្ភៈ មីនា និង​ចន្លោះ​ខែ​កក្កដា ទៅ​ខែ​កញ្ញា។ ចំពោះ​ជាតិ​ពុល​នៅក្នុង​ខ្លួនត្រី ក៏មាន​កម្រិត​ខុសគ្នា​ដែរ គឺពង និង​ស្ពែម​របស់​វា មាន​ជាតិពុល​ខ្ពស់​ជាងគេ បន្ទាប់​មក​គឺ ថ្លើម ពោះវៀន ស្បែក និង​សាច់។ ក្រសួង​សុខាភិបាល បន្ត​ថា រោគសញ្ញា នឹង​ចាប់ផ្តើម​កើតមាន​ក្នុង​រយៈពេល​ ២០​នាទី ទៅ ២​ម៉ោង​បន្ទាប់​ពី​បាន​បរិភោគ​ត្រី​បែបនេះ។ ...

ម្ចាស់​អាវ​លេខ​៩ របស់​វិសាខា ​ជា​កីឡាករ​ជម្រើស​ជាតិ​កូរ៉េ​ខាង​ជើង​លេចធ្លោ​ម្នាក់

Image
Pak Song Chol ​ជា​ខ្សែ​បម្រើ​កូរ៉េ​ខាង​ជើង​ដែល​ទើប​តែ​មក​ប្រកប​អាជីព​នៅ​លីគ​កំពូល​កម្ពុជា ​ជាមួយ​ក្រុម​វិសាខា​នៅ​រដូវកាល​នេះ។ បុរស​វ័យ​៣១​ឆ្នាំ​រូប​នេះ ​មាន​ប្រវត្តិ​លេង​ល្អ​ខ្លាំង ដោយ​ធ្លាប់​លេង​ឱ្យ​ជម្រើស​ជាតិ​កូរ៉េ​ខាង​ជើង​ផង​ដែរ ​ក្នុង​ព្រឹត្តិការណ៍​ World Cup 2010 ។ កីឡាករ​ពាក់​អាវ​លេខ​៩​រូប​នេះ ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​បាន​៥៥​ប្រកួត ​នឹង​រក​គ្រាប់​បាល់​បាន​១២ ​នេះ​បើ​តាម​ស្ថិតិ​របស់ FIFA ​។ ស្រប​ពេល​ឆ្នាំ​២០១៧​កន្លង​ទៅ ​រូបគេ​លេង​បាន​៧​ប្រកួត​ឱ្យ​កូរ៉េ​ខាង​ជើង ប៉ុន្តែ​មិន​អាច​រក​គ្រាប់​បាល់​បាន​ទេ។ កីឡាករ​ម្នាក់​នេះ​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​វិសាខា ​រំពឹង​ថា​នឹង​ជួយ​ក្រុម​បាន​ច្រើន ត្បិត​អី​រូបគេ​មាន​ទម្រង់​លេង​ល្អ ​និង​វិន័យ​ខ្ជាប់ខ្ជួន។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ គឺ​បាន​លេង​ជាមួយ​កីឡាករ​កូរ៉េ​ខាង​ជើង​ដូច​គ្នា ៤​នាក់​ទៀត​ដែល​សុទ្ធ​សឹង​តែ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា៕ អត្ថបទ៖ មុន្នីរម្យ

សម្បូរ​ពេក!​ យក​ Lamborghini បើក​កិន​ iPhone X ព្រោះចង់​ដឹង​ថា​មាំ​ប៉ុណ្ណា

Image
អ្នក​បង្កើត​វីដេអូ​ Vlog មួយ​រូប​សម្រេច​ចិត្ត​ធ្វើ​ការ​សាក​ល្បង​ដ៏​ធំធេង​មួយ​ ដោយ​បាន​យក​រថយន្ត​ Lamborghini តម្លៃ​ប្រមាណ​ ៣៧០ ០០០ ដុល្លារ​មក​បើក​កិន​ iPhone X តម្លៃ​ ៩៩៩ ដុល្លារ​ ដើម្បី​ចង់​ដឹង​ថា​ iPhone តម្លៃ​ថ្លៃ​រឹងមាំ​កម្រិត​ណា។ iPhone X មាន​បំពាក់​ដោយ​​ផ្ទាំង​ការពារ​អេក្រង់​ រួម​ទាំង​ Case ការពារ​ផង​ដែរ ​ហេតុ​នេះ​ពេល​​យក​រថយន្ត​បើក​កិន​ ​ហាក់​ដូច​ជា​មិន​មាន​ខូច​ខាត​​ខ្លាំង​នោះ​ទេ។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​កាមេរ៉ា​ភ្លោះ​បាន​ប្រេះ​ស្រាំ​ ដោយ​សារ​ផ្នែក​នេះ​លាន​ចេញ​មក​ក្រៅ​ពេក។ ចង់​ដឹង​លម្អិត​ទស្សនា​វីដេអូ​ខាង​ក្រោម ៖ ​​​​ ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

ចង់​គេង​លក់​ឲ្យ​បាន​ស្កប់​ស្កល់ ស្រី​ៗ​គួរ​តែ​សាក​វិធី​នេះ!

Image
គេង​មិន​ដែល​លក់​មែន​ទេ? បិទភ្នែក​ដែរ​តែ​នៅ​តែ​គេង​មិន​កើត ដោយសារ​នេះ​ដោយសារ​នោះ​ ឬ​ក៏​អត់​មូល​ហេតុ​​ ហើយ​បើ​អ្នក​បន្ត​បែប​នេះ​ទៀត​នោះ​សុខភាព​អ្នក​នឹង​ទ្រុឌទ្រោម​ជា​មិន​ខាន​ ដូច្នេះ​អ្នក​គួរ​តែ​សាកល្បង​វិធី​នេះ​៖​ ​ ១. កុំ​ឲ្យ​មាន​របស់​អ្វី​មក​រំខាន​ ៖​ អ្នក​ត្រូវ​តែ​ប្រាកដ​ថា​ឈប់​ប្រើប្រាស់​ទូរស័ព្ទ​ កុំព្យូទ័រ​ ហើយ​ទុក​វា​មួយ​ឡែក​ដើម្បី​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្ងប់​ស្ងាត់។ ២. កុំ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ច្រើន​ពេក​ ៖ ​ វា​ពិត​ជា​ពិបាក​ក្នុង​ការ​គេង​បើ​សិន​ជា​ក្រពះ​របស់​អ្នក​ពោរពេញ​ដោយ​អាហារ​​ ដូច្នេះ​ជា​ការ​ប្រសើរ​អ្នក​មិន​គួរ​ញ៉ាំ​បាយ​ល្ងាច​ច្រើន​នោះ​ទេ។ ៣. មាន​សកម្ម​ភាព​ ៖​​ បើ​សិន​ជា​អ្នក​មិន​មាន​អារម្មណ៍​ថា​ងងុយ​គេង​នោះ ​អ្នក​គួរ​តែ​ព្យាយាម​ធ្វើ​អ្វី​មួយ​ដើម្បី​ឲ្យ​ខ្លួន​អ្នក​ត្រូវ​ការ​សម្រាក។ ៤. ស្ដាប់​ចម្រៀង​ ៖ ​ ការ​ស្ដាប់​ចម្រៀង​គឺ​ជា​វិធី​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ និង​ឈប់​គិត​ពី​រឿង​ផ្សេង​ៗ​ ដូច្នេះ​អ្នក​គួរ​តែ​ជ្រើសរើស​បទ​ណា​ដែល​អ្នក​ចូល​ចិត្ត​ និង​ដាក់​​​សំឡេង​​តិច​ល្មម​បាន​ហើយ​​។ ៥. ងូត​ទឹក​មុន​ចូល​គេង​ ៖​ វា​គឺ​ជា​វិធី​ដ៏​ល្អ​ដែល​អាច​ជួយ​អ្ន...

មក​ដឹងឆ្នាំ​កំណើត​ដែល​ជា​គូ​នឹង​ឆ្នាំ​របស់​អ្នក!​

Image
តាម​រយៈ​ក្បួន​ជ្រើស​រើស​គូ​ស្រករ ​ក្បួន​ចិន​ ដែល​​ចងក្រង​ដោយ​ឯក​ឧត្ដម​ អ៊ឹម បុរិន្ទ បាន​បង្ហាញ​ដូច​ត​ទៅ៖ អ្នក​​កើត​ឆ្នាំ​ជូត ប្រុស៖​ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ​ឆ្លូវ ច​ និង​វក។ មិន​គួរ​រៀប​ការ​ជាមួយ​​ស្រី ដែល​កើត​ឆ្នាំ​ម្សាញ់ និង​រកា ព្រោះ​ជា​គូ​ដែល​អាក្រក់​បំផុត។ ស្រី​៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ច កុរ ឆ្លូវ។ មិន​គួរ​រៀប​ការ​ជាមួយ​មនុស្ស​ប្រុស​ដែល​កើត​ឆ្នាំ​ម្សាញ់ និង​មមី ព្រោះ​ជា​គូ​ដែល​អាក្រក់​បំផុត។ ​​ អ្នក​​កើត​ឆ្នាំ​ឆ្លូវ ប្រុស៖ គួរ​រៀប​ការ​ជាមួយ​ស្ត្រី​ដែល​កើត​ឆ្នាំ​ជូត ម្សាញ់ និង​រកា។ មិន​គួរ​រៀប​ការ​នឹង​ស្រ្តី​ដែល​កើត​ឆ្នាំ ខាល រោង និង​មមី។ ស្រី៖ គួរ​រៀប​ការ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ជូត ថោះ និង​រកា។ មិន​គួរ​រៀប​ការ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ ម្សាញ់ មមី និង​មមែ។ អ្នក​កើត​ឆ្នាំ​ខាល ប្រុស​៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ​រោង ច និង​រកា។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​ស្រី​ដែល​កើត​ឆ្នាំ​ថោះ និង​មមែ។ ស្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ម្សាញ់ និង​រកា។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​ប្រុស​ដែល​កើត​ឆ្...